ម៉ាឌូរ៉ូ ប្រកាសអាសន្នជាតិ ខណៈរដ្ឋធានីវេណេស៊ុយអេឡា កំពុងរងការវាយប្រហារ

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសប្រឆាំងយ៉ាងដាច់ខាតនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសៅរ៍នេះ ពីការឈ្លានពានផ្នែកយោធាពីសំណាក់សហរដ្ឋអាមេរិក។

យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ពីការវាយប្រហារដែលកំពុងកើតឡើងនៅក្នុងរដ្ឋធានី ការ៉ាកាស និងរដ្ឋ Miranda, Aragua និង La Guaira ដែលជំរុញឱ្យមានការប្រកាសអាសន្នជាតិ និងអំពាវនាវដល់កងកម្លាំងសង្គម និងនយោបាយឱ្យធ្វើផែនការចល័តសកម្ម ពីសំណាក់លោក ម៉ាឌូរ៉ូ។

យ៉ាងហោចណាស់សំឡេងផ្ទុះចំនួន ៧ ដង និងសំឡេងយន្តហោះដែលហាល់ដូចជាហោះទាបៗ ត្រូវបានគេឮនៅម៉ោងប្រហែល ២ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃសៅរ៍នេះ នៅរដ្ឋធានីការ៉ាកាស។

ទោះជាយ៉ាងណា មិនទាន់ច្បាស់ថាស្នូរដែលផ្ទុះនោះជាអ្វីនៅឡើយទេ។ រដ្ឋាភិបាលវេណេស៊ុយអេឡា មន្ទីរបញ្ចកោណ និងសេតវិមាន មិនបានបំភ្លឺភ្លាមៗ ជុំវិញបញ្ហានេះនោះទេ។

ផ្សែងហុយឡើងពីឃ្លាំងស្តុកអាវុធនៃមូលដ្ឋានយោធាមួយកន្លែងក្នុងទីក្រុងការ៉ាកាស។ មូលដ្ឋានយោធាមួយទៀតនៅក្នុងរដ្ឋធានីដាច់ចរន្តអគ្គិសនី។

ប្រជាជននៅក្នុងសង្កាត់ផ្សេងៗ បានប្រញាប់ប្រញាល់ជម្លៀសចេញ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment