រញ្ជួយដី ៦.៥រ៉ិចទ័រ នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក សម្លាប់មនុស្ស និងរបួស ១៤នាក់

អាជ្ញាធរមូលដ្ឋាន បាននិយាយថា មនុស្ស ២នាក់ស្លាប់ និង ១២ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័រ វាយប្រហារនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ។

លោកស្រី Evelyn Salgado អភិបាលរដ្ឋ បានឱ្យដឹងថា ស្ត្រីអាយុ ៥០ឆ្នាំម្នាក់ស្លាប់ នៅក្នុងរដ្ឋ Guerrero ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី និងបុរសម្នាក់អាយុ ៦០ ឆ្នាំនៅក្នុងក្រុង Benito Juarez ។

សេវារញ្ជួយដីជាតិម៉ិកស៊ិក រាយការណ៍ថា ការរញ្ជួយដីនេះ កើតឡើងនៅម៉ោង ៧ និង ៤៨ ព្រឹក (ម៉ោងក្នុងស្រុក) ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ៤ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង San Marcos ក្នុងរដ្ឋ Guerrero ភាគខាងត្បូង ក្នុងជម្រៅប្រហែល ៥ គីឡូម៉ែត្រ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment