ឆេះផ្ទះឈើមួយខ្នងអស់ទាំងស្រុងសង្ស័យទុសេចរន្តអគ្គិសនី

ខេត្តរតនគិរី÷ អគ្គីភ័យបានលេបត្របាក់ផ្ទះឈើមួយខ្នងអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ជាច្រើន ខណៈអគ្គីភ័យនេះមិនទាន់ដឹងអំពីមូលហេតុការឆាបឆេះនេះនៅឡើយទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោកស្រី ង៉ោ ទឹម អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផ្ទះបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានចេញពីផ្ទះទៅផ្សារមួយភ្លែត ក្រោយមកក៏មានគេតេប្រាប់ថា មានភ្លើងឆេះផ្ទះហើយ ការឆាបឆេះផ្ទះនេះលោកស្រីមិនទាន់ដឹងថាមូលហេតុអ្វីឲ្យប្រាកដនោះទេ។ដោយប្ដីលោកស្រីមិននៅផ្ទះបានទៅធ្វើផ្ទះឲ្យគេនៅឯស្រុកលំផាត់ នៅសល់តែប្រពន្ធនិងកូនបីនាក់នៅចាំផ្ទះ។

លោកស្រីបានបញ្ជាក់ថា ផ្ទះនេះធ្វើអំពីឈើខ្ពស់ ប្រក់ស័ង្កសី ទទឹង 6 ម៉ែត្រ បណ្ដោយ 6 ម៉ែត្រ2តឹក បានឆាបឆេះអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំដោយមិនបានយកចេញ។ប៉ុន្តែក្នុងនោះក៏មានថវិកាទុកសម្រាប់រៀបមង្គលការកូនស្រីនៅប៉ុន្មានខែខាងមុខនេះ ក៏បានឆាបឆេះអស់ផងដែរ បើសរុបគិតជាទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងអស់ជាច្រើនម៉ឺនដុល្លារ។

ខណៈនោះឃើញមានកម្លាំងសមត្ថកិច្ចចុះមកជួយពន្លត់អគ្គីភ័យ ក្នុងនោះរួមមានកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការរដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងប៉ុស្តិ៍រដ្ឋបាលឡាបានសៀក និងកម្លាំងប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ នាំគ្នាជួយបាញ់ទឹកពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តចំនួន២គ្រឿង ប៉ុន្តែជាអកុសល ភ្លើងក៏បានឆាបឆេះផ្ទះរួមទាំងទ្រព្យសម្បត្តិអស់ទៅហើយ៕

Written by 

Related posts

Leave a Comment