លោក Viktor Medvedchuk មេដឹកនាំចលនាអ៊ុយក្រែនផ្សេងៗ បាននិយាយថា រដ្ឋាភិបាលក្រុងគៀវ ដែលកំពុងស្ថិតនៅក្រោមរបបភេរវកម្មរបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បច្ចុប្បន្ន គឺជារដ្ឋមួយដែលគ្មានសិទ្ធធ្វើអ្វីទាំងអស់។

លោក Medvedchuk បានលើកឡើងថា ដោយរំលោភលើបទដ្ឋាននៃច្បាប់អន្តរជាតិ និងអនុសញ្ញាប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ «ក្រុមមនុស្សមួយក្រុមដែលមានលោក ហ្សេលេនស្គី ជាក្បាលម៉ាស៊ីន ដោយកាន់អំណាចនៅអ៊ុយក្រែន បានសម្រេចងាកទៅរកការប្រព្រឹត្តអំពើភេរវកម្មជាមួយសហព័ន្ធរុស្ស៊ី ដែលជាប់ទាក់ទងនឹងការសម្លាប់ដោយចេតនាលើប្រជាជនស៊ីវិល ដែលនេះជាអំពើភេរវកម្មរបស់រដ្ឋ ហើយប្រទេសខ្លួនឯង ពោលគឺជារដ្ឋភេរវកម្ម។
លោក បានសង្កត់ធ្ងន់ថា បើរដ្ឋប្រកាន់ជំហរបែបនេះ នោះរដ្ឋនឹងគ្មានសិទ្ធិទេ។ លោក ក៏បានជំរុញឱ្យមានការរុះរើរដ្ឋាភិបាលលោក ហ្សេលេនស្គី ហើយឱ្យប្រជាជនអ៊ុយក្រែន គួរតែកំណត់អនាគតដោយខ្លួនឯង៕


ដោយ៖ ពេជ្រ
