ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិបានចេញសេចក្តីថ្លែងការណ៍ដោយបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចំពោះការសម្របសម្រួល ដែលធានាបាននូវការវិលត្រទ្បប់ប្រកបដោយជោគជ័យនាពេលនេះ។ ប្រជាជនកម្ពុជា សួមវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីគ្រប់ទិសទីសម្រាប់ការដោះលែងទាហានទាំង ១៨ រូបនេះ។
ក្រសួងការបរទេសក៏បានឲ្យដឹងដែរថា ការដោះលែងទាហានទាំង ១៨ រូបនេះ ត្រូវបានធ្វើទ្បើងស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ( GBC) លើកទី៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងកូទ្បាទ្បាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។ ការធ្វើមាតុភូមិនិវត្តន៍នេះត្រូវបានសង្កេតយ៉ាងដិតដល់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT ) និងគណកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) ៕




