ម៉ាឌូរ៉ូ ស្វាគមន៍ការពិភាក្សាកម្ចាត់គ្រឿងញៀន និងវិនិយោគប្រេងជាមួយអាមេរិក

លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បាននិយាយថា រដ្ឋាភិបាលវេណេស៊ុយអេឡា ត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងស្តីពីការបង្ក្រាបការជួញដូរគ្រឿងញៀន និងការវិនិយោគទៅក្នុងវិស័យប្រេងជាមួយសហរដ្ឋអាមេរិក។

លោក បានលើកឡើងថា ខ្ញុំគិតថាជាការចាំបាច់ក្នុងការចាប់ផ្តើមពិភាក្សាយ៉ាងម៉ត់ចត់ ដោយពឹងផ្អែកលើការពិត។ រដ្ឋាភិបាលអាមេរិក បានដឹងច្បាស់ពីជំហរ ដោយសារតែយើងបានប្រាប់តំណាងជាច្រើនអំពីរឿងនោះ ប្រសិនបើអាមេរិក ចង់ពិភាក្សាយ៉ាងម៉ត់ចត់អំពីកិច្ចព្រមព្រៀងស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន យើងត្រៀមខ្លួនរួចរាល់ហើយ។ ប្រសិនបើមានតម្រូវការប្រេងរបស់វេណេស៊ុយអេឡា ប្រទេសវេណេស៊ុយអេឡា ក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគជាមួយ ដូចជា Chevron នៅពេលដែលពួកគេចង់បាន។

លោក ម៉ាឌូរ៉ូ បានបន្ថែមថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុង Caracas ទាក់ទងនឹងការចាត់វិធានការមិនគ្រប់គ្រាន់ប្រឆាំងការជួញដូរគ្រឿងញៀនគឺគ្មានមូលដ្ឋាន។

លោក បន្តថា ដោយសារតែពួកគេមិនអាចចោទប្រកាន់ប្រទេសវេណេស៊ុយអេឡា ថាមានអាវុធប្រល័យលោក គ្រាប់បែកនុយក្លេអ៊ែរ ឬអាវុធគីមី ទើបពួកគេ រកលេសចោទប្រកាន់បែបនេះ ទាំងដែរសហរដ្ឋអាមេរិកខ្លួនឯង យល់ថាវាមិនពិតក៏ដោយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment