ឯកឧត្តម ម៉ឹង ពន្លក អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព និងប្រគល់អំណោយជា រថយន្តសង្គ្រោះបន្ទាន់ គ្រែពេទ្យ ជើងសេរ៉ូម ថវិកា ជូនមន្ទីរពេទ្យយោធាសម្តេចតេជោហ៊ុន សែន​ (​ស្រអែម)​

នៅព្រឹកថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខវីរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនិងរបួសនៅមន្ទីរពេទ្យយោធាសម្តេចតេជោ ហ៊ុន សែន (ស្រអែម)។

ក្នុងឱកាសនោះដែរឯកឧត្តមបាននាំយកអំណោយជាគ្រឿងឧបភោគបរិគោគថវិកាជូនដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនិងបានកោតសរសើរខ្ពស់នូវវីរៈភាពដ៏អង់អាចក្លាហានឈរជើងការពារជាតិមាតុភូមិ និងបានផ្តល់អំណោយជូនមន្ទីរពេទ្យយោធាសម្តេចតេជោ ហ៊ុន សែន (ស្រអែម) ដូចជា៖

រថយន្តសង្គ្រោះបន្ទាន់ គ្រែពេទ្យ ជើងព្យួរសេរ៉ូម និងថវិកាដែលជាអំណោយរបស់ឯកឧត្តម មុឹង ពន្លក និងលោកជំទាវ ខៀវ សសុីលៀប ស្ថាបនិកា និងជានាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហនុមានប៊ែវើរីជីស ដើម្បីបម្រើការក្នុងមន្ទីរពេទ្យជូនដល់យោធិន ក្រុមគ្រួសារយោធិន និងប្រជាជនទូទៅដែលមកសម្រាកព្យាបាលជម្ងឺ និងរបួស៕

Written by 

Related posts

Leave a Comment