មនុស្សយ៉ាងហោចណាស់ ៧ នាក់ស្លាប់ និង ១២ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីឡានក្រុងមួយគ្រឿង បើកធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមួយនៅក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា នៅថ្ងៃអង្គារនេះ។

យោងតាមការបញ្ជាក់របស់ប៉ូលីសក្នុងតំបន់ បានឱ្យដឹងថា គ្រោះថ្នាក់នេះ កើតឡើងនៅលើផ្លូវ Bhikiyasen-Vinayak នៃស្រុក Almora រដ្ឋ Uttarakhand ។
អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
បើតាមប៉ូលិស អះអាងថា ឡានក្រុងដែលជួបគ្រោះថ្នាក់នោះមានអ្នកដំណើរសរុប ១៩ នាក់។
ខណៈមូលហេតុដែលនាំឱ្យឡានក្រុង បើកធ្លាក់ជ្រោះនៅមិនទាន់ដឹងនៅឡើយ៕

ដោយ៖ ពេជ្រ
