អភិបាលខេត្តបួសជាសង្ឃក្នុងថ្ងៃទិវាសន្តិភាពនៅកម្ពុជា               

តាកែវ ៖  ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជាកុលបុត្រមានសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រ័យ បានសាងព្រះផ្នួសបួសជាព្រះសង្ឃ ព្រះនាមសន្តិបាលោ វ៉ី សំណាង ដោយអានុភាពនៃអានិសង្ស របស់លោកអភិបាលដែលបានសាងព្រះផ្នួសនេះ សូមជូនបុណ្យកុសលដល់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រុងចម្រើន ជាពិសេស សូមឲ្យថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជា គ្រប់លំដាប់ថ្នាក់ មានសុខភាពល្អបរិបូណ៌ កាយពលមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំប្រទេស ឲ្យមានសុខសន្តិភាពជាយូរអង្វែងបន្តរៀងទៅ។ ហើយចំពោះការបួសជាសង្សរបស់លោកអភិបាលខេត្តគឺរយ:ពេល១ថ្ងៃគឺថ្ងៃទិវាសន្តិភាពនៅកម្ពុជា តែប៉ុណ្ណោះ។តាកែវ

Written by 

Related posts

Leave a Comment