នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសបង់ក្លាដែស ទទួលមរណភាពក្នុងអាយុ ៨០ ឆ្នាំ

នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសបង់ក្លាដែស លោកស្រី Khaleda Zia បានទទួលមរណភាពក្នុងអាយុ ៨០ ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ។

លោកស្រី Zia បានក្លាយជាប្រមុខរដ្ឋាភិបាលស្ត្រីដំបូងរបស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ ១៩៩១ បន្ទាប់ពីដឹកនាំគណបក្សលោកស្រី ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រជាធិបតេយ្យលើកដំបូងរបស់ប្រទេសក្នុងរយៈពេល ២០ ឆ្នាំ។

យោងតាមគ្រូពេទ្យ បាននិយាយកាលពីថ្ងៃចន្ទថា ស្ថានភាពរបស់លោកស្រីគឺ “ធ្ងន់ធ្ងរខ្លាំងណាស់” ដោយត្រូវដាក់ឧបករណ៍ជំនួយដង្ហើម ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះ ដោយសារតែអាយុ និងសុខភាពមិនឌ្រុដឌ្រោមរបស់លោកស្រី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment