យ៉ាងហោចណាស់មានមនុស្ស ៧ នាក់ស្លាប់ ក្នុងហេតុការណ៍ឡានក្រុងមានអ្នករួមដំណើរ ១៩ នាក់ក្រឡាប់នៅផ្លូវជ្រលងភ្នំក្នុងខេត្តយ៉េនបៃភាគខាងជើង ប្រទេសវៀតណាម។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានឱ្យដឹងថា ឡានក្រុង ២៩កៅអី នេះដឹកក្រុមសប្បុរសធម៌មួយក្រុម ហើយបានក្រឡាប់ភ្លាមៗ ពេលកំពុងចុះចំណោត។
លោក Hoang Anh Tuan ប្រធានឃុំ Phinh Ho បានប្រាប់ថា អ្នករស់រានមានជីវិតចំនួន ១០នាក់ ត្រូវបានទាញចេញពីឡានក្រុង ខណៈមានអ្នកនៅជាប់គាំងខាងក្នុង តម្រូវឱ្យអ្នកជួយសង្គ្រោះ ប្រើប្រាស់ឧបករណ៍កាត់ដែក។
លោក Tuan បានបន្ថែមថា គ្រោះថ្នាក់នេះទំនងជាបណ្តាលមកពីបញ្ហាហ្វ្រាំងរបស់ឡានក្រុង។
បើតាមរបាយការណ៍ អះអាងថា ប៉ូលីស អង្គភាពយោធា មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋត្រូវបានចល័តសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈដែលអាជ្ញាធរ ថា ការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់នេះកំពុងបន្ត៕

ដោយ៖ ពេជ្រ
