បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងវិហារអ៊ីស្លាមនៅស៊ីរី សម្លាប់មនុស្ស ៨នាក់ និងរបួសច្រើននាក់

មនុស្ស ៨នាក់ ស្លាប់នៅក្នុងការបំផ្ទុះនៅវិហារអ៊ីស្លាមនៃនិកាយជនជាតិភាគតិច Alawite ក្នុងទីក្រុង Homs ប្រទេសស៊ីរី កាលពីថ្ងៃសុក្រ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA។

ក្រុមអភិរក្សនិយមស៊ុននីស៊ីរីដ៏ជ្រុលនិយមមួយក្រុមដែលគេស្គាល់ថា Saraya Ansar al-Sunnah បានចេញមុខទទួលស្គាល់ការវាយប្រហារនេះ តាមរយៈ Telegram ។ ក្រុមជ្រុលនិយមនេះពីមុន ក៏ធ្លាប់ចេញមុខទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារមួយមកន្លែងក្នុងទីក្រុង Damascus កាលពីខែមិថុនា ផងដែរដែលសម្លាប់មនុស្ស ២០ នាក់។

ទីភ្នាក់ងារសារព័ត៌មាន SANA បានដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាលស៊ីរី លោក Najib al-Naasan ដោយនិយាយថា មនុស្ស ១៨ នាក់ផ្សេងទៀតរងរបួស ខណៈជាតួលេខបឋមរំពឹងថានឹងកើនឡើងបន្ថែមទៀត។

ការិយាល័យសារព័ត៌មានរបស់ក្រុង Homs បានបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅខាងក្នុងវិហារអ៊ីស្លាម Imam Ali bin Abi Talib អំឡុងពេលអធិស្ឋាន កាលពីថ្ងៃសុក្រ ខណៈភ្លាមៗ កងកម្លាំងសន្តិសុខ ឡោមព័ទ្ធតំបន់នោះ។

ក្រុមប្រឹក្សាអ៊ីស្លាមអាឡាវីតជាន់ខ្ពស់ ដែលតំណាងឱ្យអាឡាវីតនៅក្នុងប្រទេសស៊ីរី និងនៅបរទេស បានថ្កោលទោសអ្វីដែលខ្លួនហៅថា យុទ្ធនាការជាប្រព័ន្ធនៃការសម្លាប់ ការបង្ខំឱ្យផ្លាស់ទីលំនៅ ការឃុំខ្លួន និងការញុះញង់ប្រឆាំងនឹងជនជាតិភាគតិចអាឡាវីត អស់រយៈពេលជាងមួយឆ្នាំ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment