អាមេរិក ចាប់ផ្តើមប្រតិបត្តិការប្រឆាំងគោលដៅគ្រឿងញៀនលើដីគោក នៅអាមេរិកឡាទីនហើយ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ កាលពីថ្ងៃពុធអំពីការចាប់ផ្តើមវាយប្រហារលើដីគោកប្រឆាំងនឹងគោលដៅក្រុមជួញដូរគ្រឿងញៀនខុសច្បាប់នៅអាមេរិកឡាទីន។ លោក បានធ្វើការបញ្ជាក់បែបនេះ ក្នុងអំឡុងពេលជូនពរបុណ្យណូអែលដល់យោធា។

លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងប្រយុទ្ធប្រឆាំងនឹងគោលដៅក្រុមជួញដូរគ្រឿងញៀនលើដីគោក ដោយកត់សម្គាល់ថា ស្ថានភាពជួញដូរគ្រឿងញៀនតាមផ្លូវសមុទ្រមានការធ្លាក់ចុះ ៩៦ ភាគរយ ហើយបន្ទាប់ពីប្រតិបត្តិការនេះ ចាប់ផ្ដើមមក។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអបអរសាទរជាពិសេសដល់ក្រុមនាវិកនៃនាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលបច្ចុប្បន្នកំពុងដាក់ពង្រាយនៅការ៉ាប៊ីន នឹងកម្ទេចបាននូវទូកគ្រឿងញៀនបន្តបន្ទាប់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment