ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ទៅរោងចក្រផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះប្រភេទថ្មីផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ទៅកាន់រោងចក្រផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ លោកគីម បានរិះគន់ការជំរុញថ្មីៗរបស់កូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយហៅវាថាជា «ការគំរាមកំហែងដែលត្រូវតែទប់ទល់»។
លោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងរិះគន់ «ការគំរាមកំហែង» របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជុំវិញការពង្រីកវិស័យការពារជាតិរួមគ្នា។
ក្រៅពីទស្សនាទីតាំងផលិតនាវា មេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏បន្តត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះប្រភេទថ្មីផងដែរ៕

ដោយ៖ ពេជ្រ
