រុស្ស៊ី​ បាញ់ផ្លោងខ្លាំងចូលតំបន់ Odesa ​របស់​អ៊ុយក្រែន

រុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើតំបន់ Odesa ភាគខាងត្បូងអ៊ុយក្រែន ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីមួយផ្នែកធំនៃតំបន់ និងគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រផងដែរ។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Oleksiy Kuleba បាននិយាយថា ទីក្រុងមូស្គូ កំពុងធ្វើការវាយប្រហារជាប្រព័ន្ធលើតំបន់នេះ។ កាលពីសប្តាហ៍មុន លោក បានព្រមានថា ការផ្លាស់ប្ដូរនៃសង្គ្រាមគឺអាចផ្ដោតខ្លាំងលើ Odesa ។

ទន្ទឹមនោះ ប្រធានាធិបតីលោក Volodymyr Zelensky ក៏បានលើកឡើងថា ការវាយប្រហារម្តងហើយម្តងទៀត គឺជាការប៉ុនប៉ងរបស់ទីក្រុងមូស្គូ ដើម្បីរារាំងការប្រើប្រាស់ភស្តុភារផ្លូវសមុទ្ររបស់អ៊ុយក្រែន។

កាលពីដើមខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគំរាមកាត់ផ្តាច់ការចូលប្រើប្រាស់ដែនសមុទ្ររបស់អ៊ុយក្រែន ជាការសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើនាវាដឹកប្រេងរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment