បំផ្ទុះគ្រាប់បែកដ៏សាហាវក្នុងវិហារអ៊ីស្លាមនៅនីហ្សេរីយ៉ា សម្លាប់មនុស្ស និងរងរបួសជាង ៣០នាក់

អ្នកនាំពាក្យប៉ូលីសម្នាក់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់ ស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្នុងវិហារអ៊ីស្លាមដែលមានមនុស្សច្រើនកុះករនៅក្នុងរដ្ឋ Borno ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។

លោក Nahum Daso បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្ស ៣៥ នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះដែលនៅតំបន់ Gamboru នៃទីក្រុង Maiduguri អំឡុងពេលអធិស្ឋានពេលល្ងាច។

មកទល់ពេលនេះ គ្មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវ ជុំវិញការបំផ្ទុះនេះនៅឡើយទេ ប៉ុន្តែមានរបាយការណ៍ថាពួកសកម្មប្រយុទ្ធធ្លាប់ បានកំណត់គោលដៅលើវិហារអ៊ីស្លាមដែលជាកន្លែងមានមនុស្សច្រើនកុះករនេះ ដោយប៉ុនប៉ងធ្វើអត្តឃាត និងប្រើឧបករណ៍ផ្ទុះ។

ទីក្រុង Maiduguri គឺជាចំណុចកណ្តាលនៃការបះបោរដោយក្រុមសកម្មប្រយុទ្ធឥស្លាមបូកូហារ៉ាម និងសាខារបស់ខ្លួនគឺរដ្ឋឥស្លាមខេត្តអាហ្វ្រិកខាងលិច។

ប្រតិបត្តិការយោធាដោយក្រុមបូកូហារ៉ាម ដើម្បីបង្កើតរដ្ឋកាលីហ្វាតឥស្លាមនៅក្នុងរដ្ឋប៊រណូ បានចាប់ផ្តើមនៅឆ្នាំ ២០០៩ នៅទីនោះ។

វិធានការសន្តិសុខប្រឆាំងនឹងក្រុមនេះ បានបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារម្តងម្កាលប្រឆាំងនឹងជនស៊ីវិលនៅភាគឦសានប្រទេសនីហ្សេរីយ៉ា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment