កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើទូក ២ គ្រឿង ដោយចោទប្រកាន់ថាដឹកជញ្ជូនគ្រឿងញៀននៅភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក។

បញ្ជាការនេះ បានសរសេរនៅលើបណ្តាញសង្គម X ថា ស៊ើបការណ៍សម្ងាត់បានបញ្ជាក់ថាទូកទាំងនោះធ្វើដំណើរតាមតំបន់ជួញដូរគ្រឿងញៀនដែលគេស្គាល់នៅភាគខាងកើតប៉ាស៊ីហ្វិក ហើយបំណងចូលរួមក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀន។
ជាលទ្ធផល មនុស្ស ៥ នាក់ ត្រូវបានសម្លាប់។ គ្មានទាហានអាមេរិកណាម្នាក់រងរបួសឡើយ៕

ដោយ៖ ពេជ្រ
