មេដឹកនាំបេឡារុស្ស មិនជឿថាអាមេរិក គ្មានផ្លូវដោះស្រាយបញ្ហាជាមួយវេណេស៊ុយអេឡាទេ

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយ នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកផ្សាយព័ត៌មានអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន អាចដោះស្រាយរាល់បញ្ហាទាំងអស់ជាមួយទីក្រុងការ៉ាកាសដោយសន្តិវិធី។

លោក Lukashenko បានកត់សម្គាល់ថា ទោះបីបច្ចុប្បន្នគ្មានអ្វីកើតឡើង ប៉ុន្តែខ្ញុំមើលឃើញពីភាពប្រសើរនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសវេណេស៊ុយអេឡា។ ខ្ញុំយល់ច្បាស់ពីលោក ដូណាល់ ត្រាំ។ ខ្ញុំជឿថា បញ្ហា និងសំណើទាំងអស់ដែលសហរដ្ឋអាមេរិកមានជាមួយវេណេស៊ុយអេឡា អាចត្រូវបានដោះស្រាយដោយសន្តិវិធី។

លោក Lukashenko បានសង្កត់ធ្ងន់ថា សង្គ្រាមនឹងមិននាំទៅរកផលចំណេញនោះទេ។ លោក បានលើកឡើងពីបញ្ហាប្រទេសវេណេស៊ុយអេឡា នៅក្នុងកិច្ចប្រជុំថ្មីៗនេះនៅទីក្រុងមីនស្ក៍ជាមួយលោក John Cole បេសកជនពិសេសរបស់សហរដ្ឋអាមេរិកនៃប្រទេសបេឡារុសផងដែរ។

មេដឹកនាំបេឡារុសរូបនេះ បានបន្ថែមថា បើលោក មានឱកាសពិភាក្សាជាមួយលោក ដូណាល់ ត្រាំ លោក នឹងលើកយករឿងនេះ ដើម្បីស្វែងរកដំណោះស្រាយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា មានភាពតានតឹងជាមួយគ្នាពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដែលរហូតឈានដល់ការប្រុងប្រៀបកម្លាំងត្រៀមប្រឈមមុខដាក់គ្នាផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment