​លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន

ពេលថ្មីៗនេះ លោក  Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន  និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន។

លោកបានចង្អុលបង្ហាញថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន ព្រមទាំងបានចាត់វិធានការជាច្រើនដើម្បីជំរុញឱ្យការងារគ្រប់ផ្នែកទទួលបានការរីកចម្រើននិងសមិទ្ធផលថ្មី ។

លោក  Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី ចាំបាច់ត្រូវអនុវត្តភារកិច្ចជាមូលដ្ឋាននៃការលើកកម្ពស់ការងារអប់រំនិងបណ្តុះបណ្តាលសីលធម៌ ប្រកាន់ខ្ជាប់នូវការចាត់ទុកការអប់រំគំនិតនិងសីលធម៌របស់អនីតិជន ជាភារកិច្ចយុទ្ធសាស្ត្រ និងជាការងារជាមូលដ្ឋាន ធ្វើឱ្យមានសុក្រឹតភាពនូវយន្តការអប់រំដែលមានការចូលរួមពីសាលារៀន គ្រួសារ និងសង្គម ដើម្បីអប់រំនិងណែនាំអនីតិជនឱ្យមានឧត្តមគតិដ៏ខ្ពង់ខ្ពស់ អនុវត្តគុណតម្លៃស្នូលនៃសង្គមនិយម បណ្តុះបណ្តាលឱ្យមានសីលធម៌ល្អ និងទម្លាប់ល្អ ដើម្បីក្លាយជាអ្នកកសាង និងអ្នកបន្តវេននៃសង្គមនិយមដ៏ឆ្នើម ៕

Written by 

Related posts

Leave a Comment