អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៧ នាក់ស្លាប់ ក្នុងហេតុការណ៍យន្តហោះធុនតូចមួយគ្រឿង ធ្លាក់នៅតំបន់ San Mateo Atenco ក្នុងរដ្ឋម៉ិកស៊ិកកណ្តាលនៃប្រទេសម៉ិកស៊ិក។

លោក Adrian Hernandez Romero អ្នកសម្របសម្រួលការពារជនស៊ីវិលរបស់រដ្ឋ បានប្រាប់អ្នកយកព័ត៌មានថា មានមនុស្ស ១០ នាក់នៅលើយន្តហោះនោះ រួមទាំងពីឡុត ២ នាក់ផងដែរ។ លោក បាននិយាយថា ជនរងគ្រោះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ។
ទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋ បានឱ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងធ្លាក់យន្តហោះ។

ការធ្លាក់នេះ នៅក្នុងតំបន់ឧស្សាហកម្មមួយកន្លែង ចម្ងាយប្រហែល ៥.៧ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិ Toluca ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់មួយនៅក្នុងជ្រលងភ្នំ Toluca។
យោងតាមក្រសួងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនង និងដឹកជញ្ជូនរបស់ប្រទេសម៉ិកស៊ិក បាននៅរាយការណ៍ក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះថ្នាក់នេះ កើតឡើងនៅម៉ោងប្រហែល ១២ និង ៣១ នាទីរសៀល ម៉ោងក្នុងស្រុក ខណៈមូលហេតុបណ្ដាលឱ្យធ្លាក់នៅមិនទាន់ដឹងនៅឡើយទេ៕

ដោយ៖ ពេជ្រ
