នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក David Wright សាស្ត្រាចារ្យផ្នែកប្រវតិ្តសាស្ត្រនៃសកលវិទ្យាល័យCalgary ប្រទេសកាណាដាបានថ្លែងថា ព្រឹត្តិការណ៍សម្លាប់រង្គាលនៅក្រុងណានជីង ជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងររបស់ជប៉ុនដែលត្រូវទទួលស្គាល់ជាទូទៅទាំងក្នុងប្រទេសចិននិងអន្តរជាតិ ប្រវត្តិសាស្ត្រមិនអនុញ្ញាតឱ្យមានការមួលបង្កាច់និងកែប្រែឡើយ ។
លោក David Wrightបានថ្លែងទៀតថា កាលពីកើតមានព្រឹត្តិការណ៍សម្លាប់រង្គាលនៅក្រុងណានជីង ក្នុងចិននិងអន្តរជាតិក៏បានទទួលស្គាល់ជាទូទៅថា ព្រឹត្តិការណ៍នេះជាឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងឃោឃៅរបស់ជប៉ុន ដែលមានភស្តុតាងយ៉ាងច្បាស់លាស់ ។ ប៉ុន្តែគួរឱ្យសោកស្តាយណាស់ បច្ចុប្បន្ននេះ លោកខាងលិចមិនបានបន្តវេនយ៉ាងពេញេលេញអំពីប្រវតិ្តសាស្ត្រនេះ ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍សម្លាប់រង្គាលនៅក្រុងណានជីងមានចំនួនលើសពី៣សែននាក់ ប៉ុន្តែសង្គមជប៉ុនបច្ចុប្បន្ន នៅមិនទាន់ប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដនៅឡើយទេ ។ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ កម្លាំងស្តាំនិយមជប៉ុនបានបង្ករឿងក្នុងរយៈពេលយូរអំពីបញ្ហាចំនួនជនរងគ្រោះស្លាប់និងកំហុសក្នុងឯកសារជាដើម ប៉ុនប៉ងចង់បដិសោធព្រឹត្តិការណ៍សម្លាប់រង្គាលនៅក្រុងណានជីង វាពិតជាគួរឱ្យអស់សំណើចណាស់ ៕

