ខ្មាន់កាំភ្លើងឪពុកកូន បាញ់រះផ្អើលឆ្នេរក្នុងក្រុងស៊ីដនី សម្លាប់មនុស្ស ១៦នាក់

ការបាញ់ប្រហារនៅឆ្នេរ Bondi ក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្ស ១៦ នាក់ ខណៈខ្មាន់កាំភ្លើង ត្រូវប៉ូលិស កំណត់អត្តសញ្ញាណថាជាឪពុក និងកូនប្រុស។

ប៉ូលិសនៅក្នុងរដ្ឋ New South Wales (NSW) បាននិយាយ នៅព្រឹកថ្ងៃចន្ទនេះថា ជាលទ្ធផល បន្ទាប់ពីការបាញ់ប្រហារ មនុស្ស ១៦ នាក់ស្លាប់។

សេចក្តីថ្លែងការណ៍របស់ប៉ូលិស បានឱ្យដឹងថា មនុស្ស ១៤ នាក់ ស្លាប់នៅកន្លែងកើតហេតុ និងពីរនាក់ទៀតស្លាប់នៅពេលយកដល់មន្ទីរពេទ្យ។

ទោះជាយ៉ាងណា ភ្លាមៗ ប៉ូលិស អះអាងថា ខ្មាន់កាំភ្លើងម្នាក់ផ្ដាច់ជីវិតខ្លួនឯង ដែលជាឪពុកអាយុ ៥០ ឆ្នាំ។

មនុស្ស ៤០ នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយសាររងរបួស ខណៈ ៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ការបាញ់ប្រហារនេះ បានកើតឡើងនៅម៉ោងប្រហែល ៦ និង ៤៧ នាទីល្ងាច (ម៉ោងក្នុងស្រុក) ដោយខ្មាន់កាំភ្លើង បើកការបាញ់ប្រហារលើហ្វូងមនុស្សយ៉ាងហោចណាស់ ១.០០០ នាក់ ដែលចូលរួមព្រឹត្តិការណ៍មួយ ដើម្បីអបអរសាទរថ្ងៃដំបូងនៃពិធីបុណ្យហានូការបស់ជនជាតិយូដា នៅឆ្នេះសមុទ្រ Bondi ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment