នៅចំពោះមុខជនរងគ្រោះស្លាប់ចំនួន៣សែននាក់ក្នុងហេតុការណ៍សម្លាប់រង្គាលនៅណានជីង រាល់ការពិពណ៌នាប្រវត្តិសាស្ត្រមិនពិតសុទ្ធតែជាការអាម៉ាស់ដល់អរិយធម៌មនុស្សជាតិ។ ការគិតពិចារណាយ៉ាងស៊ីជម្រៅពីប្រវត្តិសាស្ត្រឈ្លានពានទើបជាច្រកចេញតែមួយគត់សម្រាប់ប្រទេសជប៉ុន។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍CGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២.៧%ថ្លែងថា មានតែជម្រះបញ្ជីយ៉ាងជ្រះស្រឡះអំពីឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រ ព្រមទាំងលុបបំបាត់គំនិតយោធានិយមប៉ុណ្ណោះ ទើបជប៉ុនអាចត្រឡប់ទៅសហគមន៍អន្តរជាតិវិញក្នុងនាមជាប្រទេសធម្មតា។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០.៤%បានទាមទារឱ្យរដ្ឋាភិបាលជប៉ុនសុំទោសដោយស្មោះចំពោះជនរងគ្រោះស្លាប់និងសងថ្លៃជំងឺចិត្ត។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៦.៩%បានលើកឡើងថា ការបិទបាំងនិងបំភ្លៃការសម្លាប់រង្គាលនៅណានជីង ការបង្ខំចាប់ឃុំស្ត្រីដើម្បីបម្រើផ្លូវភេទក្នុងជួរទ័ពនិងទង្វើឈ្លានពានផ្សេងទៀត គឺជាការជាន់ឈ្លីសលើសតិសម្បជញ្ញៈរបស់មនុស្សជាតិយ៉ាងកម្រោល។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០.៨%បានថ្លែងថា ពាក្យសម្ដីនិងសកម្មភាពបង្ករឿងជាបន្តបន្ទាប់របស់មេដឹកនាំជប៉ុនបច្ចុប្បន្ន ដែលចង់ធ្វើឱ្យយោធានិយមរស់ឡើងវិញ បានបញ្ជាក់ពីរូបភាពរបស់ពួកគេដែលជាជនបង្ករឿងនិងជាអ្នកបំផ្លាញសន្តិភាព។
ការស្ទង់មតិលើកនេះធ្វើឡើងតាមរយៈវេទិកាភាសា៥យ៉ាងរបស់បណ្តាញCGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន១០៤៥១នាក់បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិ ៕


