សម្តែងមរណទុក្ខចំពោះបងប្អូនរួមជាតិស្លាប់បាត់បង់ជីវិត ក្រុង Nanjing ទាំងមូលបន្លឺស៊ីរ៉ែនតាមអាកាស

កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ១៩៣៧ កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិនបានឈ្លានពានក្រុង Nanjing យ៉ាងឃោរឃៅ មានបងប្អូនរួមជាតិចំនួន៣សែននាក់ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលអមនុស្សធម៌អស់រយៈពេលជាង៤០ថ្ងៃ ។

ដើម្បី រំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing និងបងប្អូនរួមជាតិទាំងអស់ដែលស្លាប់បាត់បង់ជីវិតដោយសារកងទ័ពជប៉ុនឈ្លានពាន រំលឹកវិញ្ញាណក្ខន្ធបុព្វបុរសបដិវត្តន៍និងវីរបុរសជនជាតិដែលពលីជីវិតក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ចងចាំគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដែលសង្គ្រាមឈ្លានពានបាននាំមកឱ្យប្រជាជនចិននិងប្រជាជនពិភពលោក ព្រមទាំងប្រកាសពីគោលជំហរយ៉ាងមុតមាំដែលចងចាំប្រវត្តិសាស្ត្រ មិនបំភ្លេចអតីតកាល ថែរក្សាសន្តិភាពនិងត្រួសត្រាយអនាគត នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ខែធ្នូនេះ សារមន្ទីររំលឹកជនរួមជាតិដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing ពីកងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិនបានរៀបចំធ្វើពិធីគោរពវិញ្ញាណក្ខន្ធជាតិ ។ ពីម៉ោង១០និង១នាទីដល់២នាទី ក្រុង Nanjing ទាំងមូលបន្លឺសំឡេងស៊ីរ៉ែនតាមអាកាស រថយន្ត រទេះភ្លើងនិងកប៉ាល់បានបន្លឺស៊ីរ៉ែនសម្តែងមរណទុក្ខ អ្នកដើរតាមផ្លូវសុទ្ធតែឈប់និងស្មិងស្មាធិ៍ដើម្បីសម្តែងមរណទុក្ខ ៕

Written by 

Related posts

Leave a Comment