ត្រាំ ថាជម្លោះអ៊ុយក្រែន បើទុកយូរ អាចបង្កជាសង្គ្រាមលោកលើកទី ៣

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា ប្រសិនបើជម្លោះនៅអ៊ុយក្រែននៅតែបន្ត វាអាចនឹងរីករាលដាលដល់សង្គ្រាមលោកលើកទី ៣ ។

លោក បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា គ្រប់គ្នាចង់ឃើញវាបញ្ចប់ ហើយយើងក៏កំពុងធ្វើការយ៉ាងលំបាកលើបញ្ហានេះដែរ។ បច្ចុប្បន្ន វាមិនទាន់ប៉ះពាល់ដល់សហរដ្ឋអាមេរិកទេ ប៉ុន្តែបើមិនទប់ស្កាត់អាចបង្កជាសង្គ្រាមលោក។  

កាលពីខែវិច្ឆិកា ទីក្រុងវ៉ាស៊ីនតោន បានបង្កើតផែនការ ២៨ ចំណុច ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន ដែលបណ្តាលឱ្យមានការមិនពេញចិត្តក្នុងចំណោមដៃគូអឺរ៉ុបរបស់ទីក្រុងគៀវ ដោយស្វែងរកការធ្វើវិសោធន៍កម្មឡើងវិញ។

លោក ត្រាំ បានប្រកាសថា ផែនការដំបូងរបស់សហរដ្ឋអាមេរិក ត្រូវបានកែសម្រួលដោយផ្អែកលើជំហររបស់ទីក្រុងមូស្គូ និងទីក្រុងគៀវ ហើយមានតែបញ្ហាមួយចំនួនតូចប៉ុណ្ណោះដែលត្រូវដោះស្រាយ។ តំណាងសហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយគណៈប្រតិភូអ៊ុយក្រែននៅរដ្ឋផ្លរីដា និងជាមួយមន្ត្រីរុស្ស៊ីនៅក្រុងមូស្គូ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី ៨ ខែធ្នូ លោក Vladimir Zelensky បានបញ្ជាក់ថា អ៊ុយក្រែន នឹងសម្របសម្រួលដាក់ជូនផែនការ ២០ចំណុច ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ពោលគឺកិច្ចព្រមព្រៀងដែលស្នើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក ជាមួយមេដឹកនាំអឺរ៉ុប៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment