សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១រសៀល ថ្ងៃទី១២ ខែធ្នូនេះ៖
– ម៉ោង ៨:៣៨នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានធ្វើការរុលចូលភូមិសាស្ត្រភូមិ ព្រៃចាន់។
– ម៉ោង ៩:១០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិសាស្ត្រ ភូមិព្រៃចាន់។
– ម៉ោង ១០:២៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចូលភូមិសាស្ត្រអូរភ្លុកដំរី។
– ម៉ោង ១០:៣៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិ សាស្រ្តភូមិព្រៃចាន់។
– ម៉ោង ១១:៣៧នាទី យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់។
– ម៉ោង ១១:៥៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ នៅភូមិសាស្ត្រអូរភ្លុកដំរី។
– ម៉ោង ១២:១៣នាទី យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់ និងភូមិជោគជ័យ។
– ម៉ោង ១២:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនបន្តហោះស៊ើបការណ៍លើភូមិសាស្ត្រអូរភ្លុកដំរី។
– ម៉ោង ១២:៥៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

