ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានផ្សព្វផ្សាយដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចូលរួមបរិច្ចាគឈាម នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីឧត្តមប្រយោជន៍ មនុស្សធម៌ ក៏ដូចជាធានានូវការផ្គត់ផ្គង់ឈាមឲ្យបានគ្រប់គ្រាន់ប្រើប្រាស់សម្រាប់ជួយសង្គ្រោះ អាយុជីវិតអ្នកជំងឺ។នេះបើតាមការលើកឡើងពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានបន្តអំពាវនាវដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្តរតនគិរី មកបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា ជាបន្តបន្ទាប់ផងដែរ៕






