ការផ្សព្វផ្សាយរបស់ផេក Amarin News ដែលបានចោទប្រកាន់ថាកម្ពុជា បានបាញ់ទៅលើកងកម្លាំងថៃនៅក្នុងតំបន់ងាយរងគ្រោះជាច្រើន។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោលនូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ ហើយការពិតគឺយោធាថៃនោះទេដែលជាអ្នកបើកការបាញ់ប្រហារ នៅតែបន្តការបាញ់ប្រហារ រំលោភបំពាន ឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា។
The Cambodian Ministry of National Defence wishes to reject the publication by the Amarin News page alleging that Cambodia has fired on Thai forces in many vulnerable areas. We assert that the content published in this Thai media outlet is false, fabricated, and intended solely to malign Cambodia. In fact, it is the Thai military that launched the attack and continues to shoot, violate, and invade Cambodia’s sovereign territory.
Cambodia demands that the Thai side immediately cease all deliberate dissemination of false information aimed at diverting attention from its violations of international law. This disinformation campaign is intended to paint Cambodia in a negative light, thereby justifying the use of more brutal weapons against Cambodia.

