លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកតម្រូវឱ្យមានការពិភាក្សាបន្ថែមទៀតអំពីបញ្ហារសើបមួយចំនួន រួមទាំងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងការគ្រប់គ្រងលើតំបន់ភាគខាងកើត។

លោក បានលើកឡើងថា យើងមិនមានទស្សនៈឯកភាពលើតំបន់ Donbass ទេ ដោយបន្ថែមថា នេះក៏អនុវត្តចំពោះការធានាសន្តិសុខផងដែរ។
ការលើកឡើងរបស់លោក ហ្សេលេនស្គី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក មានការខកចិត្តដែលលោក ហ្សេលេនស្គី មិនទាន់បានពិនិត្យឡើងវិញនូវសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពដែលរៀបចំដោយរដ្ឋបាលអាមេរិក។
លោក ហ្សេលេនស្គី ទើបតែហោះហើរទៅកាន់ទីក្រុងឡុងដ៍ ជាកន្លែងដែលលោក គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer, អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីពិភាក្សាអំពីសំណើរបស់សហរដ្ឋអាមេរិក៕


ដោយ៖ ពេជ្រ
