ក្រុមបាល់ទាត់ហ្វីលីពីន U22 កក់កៅអីវគ្គ៤ក្រុមចុងក្រោយស៊ីហ្គេមលើកទី៣៣ មុនគេ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ហ្វីលីពីន ក្នុងព្រឹត្តិការណ៍នេះ ក្រោយឈ្នះម្ចាស់ការពារជើងឯកឥណ្ឌូណេស៊ី ១-០ នៅវគ្គសន្សំពិន្ទុ។ ហ្វីលីពីន ឈរកំពូលតារាងពូល C មាន៦ពិន្ទុពេញពីការប្រកួត២លើក ដោយជំនួបដំបូង ឈ្នះមីយ៉ាន់ម៉ា ២-០៕

