ក្រុមបិសាចក្រហម Manchester United បានខកខានឱកាសឡើងឈរលេខ៥ ក្នុងតារាងពិន្ទុ Premier League ក្រោយប្រកួតស្មើជាមួយក្រុមភ្ញៀវ West Ham United ដោយលទ្ធផល ១-១ ចុងម៉ោងនៅកីឡដ្ឋាន Old Trafford យប់មិញនេះនៃសប្តាហ៍ទី១៤។
ខ្សែបម្រើ Diogo Dalot ជាអ្នករកបានគ្រាប់នាំមុខ Man Utd នាទី៥៨ និងជាគ្រាប់ដំបូងរបស់គេដែរក្នុងលីគកំពូលអង់គ្លេសរដូវកាល ២០២៥-២៦ ក្នុងរយៈពេលជាង ២ឆ្នាំ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៧ម៉ឺននាក់។
នេះមានន័យថា ប្រសិនបើឈ្នះពួកគេនឹងមាន ២៤ពិន្ទុឡើងទៅឈរលេខ៥ វិញផងដែរ ប៉ុន្តកីឡាករ Magassa រកបានគ្រាប់តាមស្មើឱ្យញញួរធំ នៅនាទីទី៨៥ ធ្វើឲ្យ Man Utd បានត្រឹមឈរលេខ៨ បណ្តោះអាសន្ន៕

