ក្រុមឧទ្ទាមវាយឆ្នក់មូលដ្ឋានយោធានៅកូឡុំប៊ី សម្លាប់ទាហាន ៧ នាក់ និងរបួស ៣០នាក់

យ៉ាងហោចណាស់ទាហានកូឡុំប៊ី ៧ នាក់ត្រូវបានសម្លាប់ និង ៣០ នាក់រងរបួស បន្ទាប់ពីក្រុមឧទ្ទាមមួយក្រុម បើកការវាយប្រហារលើមូលដ្ឋានយោធាមួយកន្លែងនៅក្នុងទីក្រុង Aguachica ភាគឦសាននៃប្រទេសនេះ កាលពីថ្ងៃសុក្រ។  

នៅក្នុងសកម្មភាពភេរវកម្មនេះ ក្រុមឧទ្ទាមនៃកងទ័ពរំដោះជាតិ (ELN) ប្រើប្រាស់យន្តហោះគ្មសនមនុស្សបើកវាយប្រហារ ដោយរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងបង្កហានិភ័យខ្លាំងដល់ប្រជាជន។

ទន្ទឹមនោះ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះនៅលើ X ថា ដោយសារតែខ្វះប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកទំនើប ទើបយើងមិនអាចបញ្ចៀសគ្រោះថ្នាក់នេះបាន ដោយបន្ថែមថា នឹងមានការបញ្ជាទិញប្រព័ន្ធនេះឆាប់ៗ។

លោក Francisco Cubides អគ្គមេបញ្ជាការកងកម្លាំងយោធា បាននិយាយថា សកម្មភាពស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការនឹងត្រូវបានពង្រឹង ដើម្បីទប់ទល់នឹងសកម្មភាពភេរវកម្មរបស់ ELN ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment