នាយបេសកកម្មកម្ពុជា ៖ អត្តពលិកកម្ពុជាមានលក្ខណៈពិសេសជាងក្រុមកីឡាប្រទេសផ្សេងៗស៊ីហ្គេមនៅថៃ ដោយនឹងស្នាក់នៅរួមគ្នាមិនបែងចែកប្រភេទកីឡា

លោក ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ ​​បានមានប្រសាសន៍ថា ក្រុមកម្ពុជាមានលក្ខណៈពិសេសជាងក្រុមកីឡាប្រទេសផ្សេង ដោយប្រតិភូ និងអត្តពលិកកម្ពុជាស្នាក់នៅ ហូបចុក រួមគ្នាតែម្ដង ដោយមិនបែងចែកប្រភេទកីឡាឡើយ ហើយការស្នាក់នៅ និងប្រកួតមាននៅ ២កន្លែង គឺ នៅក្រុងបាងកក និង ខេត្តឈុនបុរី។​ នេះ​វា​ខុស​ពី​បណ្ដា​ប្រទេស​ចូលរួម​ផ្សេងៗ​ដែល​ត្រូវ​ស្នាក់នៅទៅ​តាម​ប្រភេទ​កីឡា​និមួយៗ។​

លោកបានឡើងបែបនេះ ក្រោយចូលរួមកិច្ចប្រជុំពាក់ព័ន្ធ នឹងការរាយការណ៍ចុងក្រោយស្ដីពីចំនួន ប្រតិភូ អត្តពលិក និងប្រភេទកីឡាចូលរួម ក្នុងព្រឹត្តិការ​ណ៍​ស៊ីហ្គេម កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ​ក្រៅពីនេះ ​​ការរក្សា សន្តិសុខ សុវត្ថិភាពដល់ ក្រុមប្រតិភូ និងអត្តពលិកកម្ពុជា ក្នុងអំឡុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម ដោយមានការចូលរួមការពារយ៉ាងពេញទំហឹងពីសមត្ថកិច្ចម្ចាស់ផ្ទះ ទាំងនៅសណ្ឋាគារ និងពេលធ្វើដំណើរ។

សូមជម្រាបថា ស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃ ធ្វើជាម្ចាសផ្ទះ នឹងចាប់ពីចន្លោះពីថ្ងៃទី ០៩ ដល់ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២៥ ខណៈកម្ពុជា បានសម្រេចបញ្ជូនអតិពលិកចំនួន១២ ប្រភេទកីឡា រួមមានអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ តេក្វាន់ដូ WT ឃីកបុកស៊ីង ម៉ូតូទឹក  ជឺជីតស៊ូ បាល់ទាត់លើតុ ទ្រីយ៉ាត្លុង និងកីឡាអេឡិចត្រូនិក ខណៈប្រតិភូ និងអត្តពលិកមានចំនួន ១៣៧នាក់៕

Written by 

Related posts

Leave a Comment