សមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ៨នាក់ (ជនជាតិ ចិន២នាក់ និងជនជាតិភូមា៦នាក់) ពាក់ព័ន្ធករណីចាប់មនុស្សបង្ខាំងជំរិតទារប្រាក់នៅក្រុងបាវិត ខេត្តស្វាយរៀង នាយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។
សមត្ថកិច្ចបានរំដោះជនរងគ្រោះ បាន៦នាក់ ជាជនជាតិចិន និងដកហូតបានរថយន្តជិះធ្វើសកម្មភាពមួយគ្រឿង រួមទាំងមធ្យោបាយប្រើប្រាស់ធ្វើទារុណកម្មជនរងគ្រោះមួយចំនួនទៀតផងដែរ៕





