ប្រធានាធិបតី៖ ទ័ពវេណេស៊ុយអេឡា ហ្វឹកហ្វឺន ២២សប្ដាហ៍ហើយត្រៀមកំដរអាមេរិក

កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសវេណេស៊ុយអេឡា ត្រូវបានដាក់ពង្រាយទូទាំងប្រទេសដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីរដ្ឋបាលសហរដ្ឋអាមេរិក។

លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បាននិយាយថា ការបណ្តុះបណ្តាលយោធា ស៊ីវិល និងប៉ូលីសរយៈពេល ២២ សប្តាហ៍មកនេះ នាំប្រទេសវេណេស៊ុយអេឡា ឈានដល់កម្រិតខ្ពស់បំផុតនៃសមត្ថភាពការពារជាតិដ៏ទូលំទូលាយដែលយើងធ្លាប់សម្រេចបាន។

លោក បានបន្ថែមថា កងទ័ពបានត្រៀមខ្លួនការពារទឹកដី អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរ រួមទាំងធានាមាតុភូមិដែលមានសេរីភាព និងអធិបតេយ្យភាពសម្រាប់មនុស្សជំនាន់ក្រោយរួចរាល់។

លោក ម៉ាឌូរ៉ូ បានរំលឹកថា ទាក់ទងនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ប្រទេសវេណេស៊ុយអេឡា បានធ្វើសមយុទ្ធយោធាដែលមានឈ្មោះថា “ឯករាជ្យភាព ២០០” រយៈពេល ៥ ខែ ដោយមានការចូលរួមពីកងជីវពល និងអង្គភាពប៉ូលីស។

ទន្ទឹមនោះ លោក ក៏បានថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានប្រកាសនឹងចាត់វិធានការប្រឆាំងនឹងទីតាំងក្រុមគ្រឿងញៀននៅក្នុងទឹកដីអាមេរិកឡាទីន ដោយរួមទាំងវេណេស៊ុយអេឡា ផងដែរ។

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment