គិតត្រឹមរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ សំបុត្រទស្សនាការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង និង Johor Darul Ta’zim FC ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ បានលក់អស់១ ម៉ឺនសន្លឹកហើយ។
សូមជម្រាបថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC នាម៉ោង ៧យប់ថ្ងៃទី៤ ខែធ្នូនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

