នាយករដ្ឋមន្ត្រី៖ សម្បីបែលហ្ស៊ិក ក៏មិនជឿថារុស្ស៊ី ចាញ់សង្គ្រាមអ៊ុយក្រែនដែរ

នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បានរិះគន់លើផែនការរបស់សហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីផ្ដល់ជាជំនួយដល់អ៊ុយក្រែន។

លោក Wever បាននិយាយថា កុំយល់ច្រឡំថាទង្វើបែបនេះ នឹងធ្វើឱ្យទីក្រុងមូស្គូចាញ់សង្គ្រាម ទោះមានការផ្ដល់ការផ្គត់ផ្គង់គ្រប់គ្រាន់ក៏ដោយ។

ទោះជាយ៉ាងណា បែលហ្ស៊ិក ផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះផែនការនេះ ដោយទាមទារឱ្យប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត ទទួលខុសត្រូវចំពោះគោលការណ៍នេះ។

គួរបញ្ជាក់ថា រុស្ស៊ី បានចាត់ទុកទង្វើនេះថាជាការលួច ហើយព្រមានអំពីជំហានផ្លូវច្បាប់ និងការសងសឹកដ៏ទូលំទូលាយ ប្រសិនបើទុនបម្រុងរបស់ខ្លួនបាត់បង់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment