អង្គការទស្សនៈពិភពលោកបើកការផ្សព្វផ្សាយ ស្តីពី “ការអប់រំកុមារនៅបឋមសិក្សា”

បន្ទាយមានជ័យ ៖ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៥ អង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយស្តីពី “ការអប់រំកុមារនៅបឋមសិក្សា”ក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពនៃផែនការសកម្មភាពចេញ ពីវេទិការៀនសូត្រលើកទី២, ចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ និងការរៀនសូត្រផ្សេងៗ ពាក់ព័ន្ធនឹងលទ្ធផលនៃការរៀនសូត្រ របស់កុមារ ជាពិសេសកុមារបាត់បង់ឱកាសសិក្សាឬកុមារងាយរងគ្រោះ និងកុមាររៀនយឺត និងស្វែងរកការគាំទ្រពីសំណាក់អាជ្ញាធរ និង អ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមចំពោះគុណភាពនៃការសិក្សារបស់កុមារបាត់បងឱកាសសិក្សា  និងកុមាររៀនយឺត។ 

វេទិកាខាងលើនេះធ្វើទ្បើងក្រោមវត្តមានលោក ឈឿន ក្រៃយ៉ុង អភិបាលខេត្តបន្ទាយមានជ័យ និងមានរយៈពេល១ថ្ងៃពេញ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ។

លោកស្រី ងួន សោភ័ណ្ឌ ប្រធានតំបន់ប្រតិបត្តិ ប្រចាំខេត្តបន្ទាយមានជ័យ និងបាត់ដំបង នៃអង្គការទស្សនៈពិភពលោក បានបញ្ជាក់ឱ្យដឹងថា អង្គការទស្សនៈពិភពលោក ចាប់ផ្តើមនៅឆ្នាំ១៩៧០ដើម្បីចូលរួមចំណែកធ្វើឱ្យ ប្រសើរឡើងនូវ សុខមាលភាពរបស់កុមារ ដោយមិនប្រកាន់នូវនិន្នាការនយោបាយជាតិសសាន៍ និងពណ៌សម្បុរ។ ទស្សនៈវិស័យរបស់អង្គការ គឺចង់ឃើញ “កុមារគ្រប់រូបមានជីវិតពេញបរិបូណ៌ សេចក្តីអធិស្ឋានរបស់យើង សូមឱ្យទឹកចិត្តមនុស្សគ្រប់រូប មានឆន្ទ:ដើម្បីសម្រេចបំណងនេះ”។  យុទ្ធសាស្រ្ត៥ឆ្នាំ២០២៣ ដល់២០២៧ អង្គការ ផ្តោតលើកម្មវិធីកុមារទំនុកបម្រុង និងកម្មវិធីបច្ចេកទេសចំនួន៣ (១) កម្មវិធីបច្ចេកទេសអប់រំ (២) សុខភាព និងអាហាររូបត្ថម្ភ និង  (៣) កិច្ចការពារកុមារ និងការចូលរួម។យើងក៏មានកម្រោងគាំទ្រមន្ថែមមួយចំនួនទៀតដើម្បីគាំទ្រដល់យុទ្ធសាស្រ្តស្នូលរបស់យើងដែលកំពុងអនុវត្តនៅក្នុង២០ រាជធានី ខេត្ត ដើម្បីធ្វើឱ្យប្រសើរ ឡើងនូវ សុខុមាលភាពកុមារ ពិសេសកុមារងាយរងគ្រោះចំនួន៥លាននាក់ នៅឆ្នាំ២០២៧ខាងមុខនេះ។លោកស្រីបន្តថា ក៏បានរាយការណ៍សង្ខេបជូននូវសមិទ្ធផលឆ្នាំ២០២៥ ក្នុងខេត្តបន្ទាយមានជ័យ ដោយនៅឆ្នាំ២០២៥ ចំណាយថវិកាសរុបជាង២.៥លាន ដុល្លារ។

លោក ឈឿន ក្រៃយ៉ុង ក៏បានថ្លែងអំណរគុណដល់ អង្គការទស្សនៈពិភពលោក បណ្តាញគាំទ្រគុណភាពអប់រំខេត្ត និងមន្ទីរអប់រំខេត្ត ដែលបានសហការគ្នាក្នុងការរៀបចំវេទិការរៀនសូត្រ និងឆ្លុះបញ្ចាំងនេះឡើង។ ក្នុងនាមរដ្ឋបាលខេត្តនឹងបន្តគាំទ្រ និងសហការជាមួយមន្ទីរអប់រំ និងដៃគូទាំងអស់ ដើម្បីធានាថា កុមារគ្រប់រូបនៅក្នុងខេត្តយើង ត្រូវទទួលបានការអប់រំក្នុងបរិយាកាសសុវត្ថិភាព មានសមធម៌ និងគុណភាព។

លោកក៏បាន បញ្ជាក់ ថា វេទិការៀនសូត្រ និងឆ្លុះបញ្ចាំង ពិតជាមានសារៈសំខាន់ ព្រមទាំង បានផ្លាស់ប្តូរបទពិសោធឱ្យគ្នាទៅវិញទៅមក សំដៅដល់ការស្វែងយល់និងដំណោះស្រាយបញ្ហាប្រឈម នានាដែលរាំងស្ទះដល់ការអប់រំរបស់កុមារនៅកំរិតបឋមសិក្សា។ លោកក៏បានផ្តល់អនុសាសនួមួយចំនួន នឹងបានលើកទឹកចិត្ត និងគាំទ្រក្នុងការដោះស្រាយ គ្រប់ពេលវេលាប្រសិនបើមានការសេចក្តីត្រូវការ ហើយរដ្ឋបាលស្រុក ជាតួអង្គសំខាន់នៅតាមស្រុក ទាំង៥ ដើម្បីដឹកនាំទៅលើការធ្វើផែនការ និងផ្តល់ការគាំទ្រទៅផែនការសកម្មភាពទាំងអស់នេះ៕

Written by 

Related posts

Leave a Comment