ត្រាំ ឱ្យ ហ្សេលេនស្គី បញ្ចប់ជម្លោះត្រឹមហ្នឹងទៅ ទោះពន្យារទៀតក៏គ្មានន័យដែរ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំអ៊ុយក្រែន គួរតែយល់ព្រមដោះស្រាយជម្លោះមុននេះមួយជំហាន ព្រោះថាស្ថានភាពបច្ចុប្បន្ន ហាក់មិនអំណោយផលដូចការចង់បានរបស់ខ្លួនឡើយ។

លោកប្រធានាធិបតីអាមេរិក បានលើកឡើងបែបនេះ មុនកិច្ចប្រជុំខែកុម្ភៈរបស់លោក ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅសេតវិមាន។

 លោក បានបន្ថែមថា នោះជាពេលវេលាដើម្បីសម្រេចថានឹងត្រូវដោះស្រាយយ៉ាងដូចម្ដេច។ ខ្ញុំគិតថានោះជាពេលវេលាល្អក្នុងការដោះស្រាយ។

នៅក្នុងកិច្ចប្រជុំខែកុម្ភៈនោះ ប្រធានាធិបតីអាមេរិក បានព្រមានលោក ហ្សេលេនស្គី ថា ទីក្រុងវ៉ាស៊ីនតោន នឹងដកការគាំទ្ររបស់ខ្លួន ប្រសិនបើទីក្រុងគៀវបរាជ័យក្នុងការបន្តការដោះស្រាយ។ សេតវិមាន ក៏បានសង្កត់ធ្ងន់ថា អ៊ុយក្រែន មិនអាចឈ្នះសង្គ្រាមនេះបាននោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment