សាលាដំបូងខេត្តតាកែវ រៀបចំកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមឆ្នាំ​២០​២៥​ដើម្បីអនុវត្តការងារបន្តនៅឆ្នាំ២០២៦

តាកែវ ៖ នារសៀលថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាដំបូងខេត្តតាកែវ មានកិច្ចប្រជុំ ដឹកនាំកិច្ចប្រជុំ ស្តីពីការដោះស្រាយបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៥ដើម្បីបន្តអនុវត្តការងារបន្តនៅឆ្នាំ២០២៦ និងត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ២០២៥ ព្រមទាំងទទួលស្វាគមន៍ដល់ លោក-លោកស្រីចៅក្រម និងលោក-លោកស្រីព្រះរាជអាជ្ញារង ដែលត្រូវបានផ្ទេរភារកិច្ចមកបំពេញការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ។ កិច្ចប្រជុំនេះ ក្រោមអធិបតី ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូង និងឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា និងមានការចូលរួមដោយ លោកអនុប្រធាន លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះបានពិភាក្សាទៅលើចំណុចគោលសំខាន់ៗរួមមាន៖
(១) ការបង្ហាញសមាសភាពចៅក្រម និងព្រះរាជអាជ្ញារង ដែលទើបផ្លាស់មកថ្មី
(២) ដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួនក្នុងឆ្នាំ២០២៥ ដើម្បីអនុវត្តការងារឱ្យបានល្អប្រសើរ នៅឆ្នាំ២០២៦ រវាងចៅក្រម និងស្ថាប័នអយ្យការ
(៣) ត្រៀមរៀបចំរួចរាល់ លើរបាយការណ៍ប្រចាំឆ្នាំ២០២៥ ឱ្យបានត្រឹមត្រូវ និងមិនខ្វះ សាលក្រម ឬសេចក្តីសម្រេច
(៤) រៀបចំផែនការ សណ្តាប់ធ្នាប់ សន្តិសុខ និងដោះស្រាយបញ្ហាប្រឈមនានា។

កិច្ចប្រជុំនេះបានបញ្ចប់ដោយភាពសប្បាយរីករាយ និងមានការប្តេជ្ញាចិត្តពី លោកអនុប្រធាន លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម ក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋានទាំងអស់ នឹងខិតខំ ព្យាយាមអនុវត្តការងារឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីទទួលបានចំណាត់ថ្នាក់ល្អប្រសើរនាឆ្នាំ២០២៦ ខាងមុខ។តាកែវ

Written by 

Related posts

Leave a Comment