ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍

ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍។

ខ្សែផ្លូវនេះ បាន និងកំពុងដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា និយាយជារួម ក៏ដូចជាខេត្តកោះកុង និយាយដោយឡែក ក្នុងគោលដៅជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយកាន់តែតិច។ លើសពីនេះ ផ្លូវជាតិលេខ៤៨ ក៏បានតភ្ជាប់ជាមួយនឹងផ្លូវជាតិេលខ១០ ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិនផងដែរ ដែលជាការតភ្ជាប់បណ្តាញគមនាគមន៍មកកាន់តំបន់ឆ្នេរ និងកំពង់ផែ សម្រួលការធ្វើដំណើរបានកាន់លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ បានតភ្ជាប់ពី ស្រែអំបិល(ផ្លូវបំបែកផ្លូវជាតិលេខ៤) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងជាង ១៤៨ គ.ម ដោយបានសម្រេចការងាររួចរាល់ជាស្ថាពរ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

Written by 

Related posts

Leave a Comment