ជនជាតិប៉ាឡេស្ទីនចំនួន ៥ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារពីរនាក់ និងរបួសជាច្រើននាក់ ដោយសារយន្តហោះអ៊ីស្រាអែល វាយប្រហារជំរំតង់សម្រាប់ជនភៀសខ្លួននៅភាគខាងលិចនៃតំបន់ Khan Younis ។ ការវាយប្រហារ បានគឺសំដៅលើតំបន់ al-Mawasi ឆ្នេរសមុទ្រហ្គាហ្សា។

ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា អ្នកស្លាប់គឺស្ត្រី ២ នាក់អាយុ ៤៦ និង ៣០ ឆ្នាំ និងបុរសអាយុ ៣៦ ឆ្នាំម្នាក់ រួមទាំងកុមារា ២ នាក់។ អ្នករងរបួសប្រហែល ៣២ នាក់ ត្រូវបានកត់ត្រា។
ក្រុមអ្នកជួយសង្គ្រោះ បានប្រាប់ឱ្យដឹងថា ការវាយប្រហារលើជំរំ al-Najaat ដែលជាជំរំតង់ដែលមានមនុស្សរាប់រយនាក់ ដែលភៀសខ្លួនទៅជ្រកកោនទីនោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ទោះជាយ៉ាងណា យោធាអ៊ីស្រាអែល អះអាងថា ខ្លួនបានវាយប្រហារសំដៅក្រុមភេរវករហាម៉ាសនោះទេ បន្ទាប់ពីទាហានរបស់ខ្លួនចំនួន ៥ នាក់ រងរបួស កាលពីព្រឹកថ្ងៃពុធ ដោយសារពួកនោះ៕


ដោយ៖ ពេជ្រ
