អ្នកស្លាប់ ដោយសារព្យុះស៊ីក្លូននៅស្រីលង្កា ឡើងដល់ ៤៦៥នាក់ និង ៣៦៦នាក់ បាត់ខ្លួន

អាជ្ញាធរស្រីលង្កា បាននិយាយ នៅថ្ងៃពុធនេះថា ការវាយតម្លៃទំហំខូចខាត បង្ហាញថាយើងត្រូវការប្រាក់ប្រហែល ៧ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្ទះសម្បែង ឧស្សាហកម្ម និងផ្លូវថ្នល់ឡើងវិញ  បន្ទាប់ពីរងការបំផ្លាញដោយព្យុះស៊ីក្លូនឌីតវ៉ា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៦៥នាក់ស្លាប់។

មនុស្ស ៣៦៦នាក់ បន្តបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយព្យុះស៊ីក្លូន ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំងបំផុតនៅទូទាំងប្រទេស កាលពីសប្តាហ៍មុន។

លោក Prabath Chandrakeerthi អគ្គស្នងការសេវាកម្មសំខាន់ៗ ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញទ្រង់ទ្រាយ បាននិយាយថា ការប៉ាន់ស្មានបឋមរបស់យើងគឺថា យើងនឹងត្រូវការប្រាក់ប្រហែល ៦ ទៅ ៧ ពាន់លានដុល្លារ សម្រាប់ការកសាងឡើងវិញ”។

លោក Chandrakeerthi បានបន្ថែមថា រដ្ឋាភិបាលកំពុងផ្តល់ប្រាក់ចំនួន ២៥.០០០ រូពី (៨១ ដុល្លារអាមេរិក) ដល់គ្រួសារនីមួយៗដែលរងគ្រោះ ខណៈអ្នកដែលត្រូវទឹកជំនន់លិចផ្ទះសម្បែងទាំងស្រុងទទួលបានប្រាក់រហូតដល់ ២,៥ លានរូពី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment