ហ្សេលេនស្គី ថាការបាត់បង់ទឹកដីជាបញ្ហាលំបាកបំផុត តែអ៊ុយក្រែនពិតជាត្រូវការសន្តិភាព  

ប្រធានាធិបតីលោក ហ្សេលេនស្គី បាននិយាយថា អាទិភាពរបស់ទីក្រុងគៀវ ក្នុងការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីគឺការរក្សាអធិបតេយ្យភាព និងការធានាសន្តិសុខដ៏រឹងមាំ។

លោក ហ្សេលេនស្គី បានលើកឡើងថា បញ្ហាទឹកដីគឺជាបញ្ហាដ៏ស្មុគស្មាញបំផុត ខណៈដែលរុស្ស៊ី បន្តទាមទារឱ្យអ៊ុយក្រែនបោះបង់ចោលការគ្រប់គ្រងនៃតំបន់ Donbas ភាគខាងកើតដែលកំពុងកាន់កាប់។

លោក បានថ្លែងបែបនេះ បន្ទាប់ពីបានជួបជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងប៉ារីស ជាកន្លែងដែលលោក ចូលរួមដោយមានការអំពាវនាវពីសំណាក់មេដឹកនាំអឺរ៉ុប រួមទាំងមេដឹកនាំនៃចក្រភពអង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ និងអ៊ីតាលី។

កាលពីថ្ងៃចន្ទ អ្នកចរចាអ៊ុយក្រែន និងសហរដ្ឋអាមេរិក ទើបតែបញ្ចប់កិច្ចប្រជុំរយៈពេល ២ ថ្ងៃនៅរដ្ឋផ្លរីដា ដោយធ្វើការកែសម្រួលផែនការសន្តិភាពដែលហាក់ដូចជាមានទំនោរទៅខាងរុស្ស៊ី។

គួរបញ្ជាក់ថា ផែនការសន្តិភាព ២៨ ចំណុចរបស់សហរដ្ឋអាមេរិក គឺតម្រូវឱ្យអ៊ុយក្រែនធ្វើសម្បទានទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ី ជាពោសេសគ្រីមៀ និងដុនបាស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment