កម្ពុជា ​​សម្រេច​​បញ្ជូន​កីឡា​ចំនួន១៣ ប្រភេទ​​ចូល​រួម​​ស៊ីហ្គេមនៅថៃ​ ដោយ​ក្នុងនោះមាន៥ ប្រភេទកីឡា​ដែល​មាន​សក្តានុពល

កម្ពុជា បាន​សម្រេច​​បញ្ជូន​កីឡា​ចំនួន ១៣ ប្រភេទ​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ខែ​ធ្នូ​​ នេះ នា​ប្រទេស​ថៃ ខណៈមាន​កីឡា​ចំនួន ៥ ប្រភេទ​ ​ដែល​កម្ពុជា​អាច​សង្ឃឹម​ទទួល​បាន​មេដាយ។

កីឡា​ទាំង ១៣ ប្រភេទ​គឺ កីឡា ហែលទឹក អត្តពលកម្ម គុនដាវ កាយ​សម្ព័ន ជឺជី​តស៊ូ ​ឃីកបុកស៊ីង តេក្វាន់ដូ ជិះ​សេះ ​ម៉ូតូ​ទឹក ត្រីយ៉ាត្លុង បាល់​ទាត់​លើ​តុ បាល់ទះ និង កីឡា​អេឡិចត្រូនិក ។

ចំណែកកីឡា​ចំនួន ៥ ប្រភេទ​ ដែលមាន​សក្តានុពល​ក្នុងការដណ្ដើមបានមេដាយជូនជជាតិរួមមាន៖ ជឺជីតស៊ូ ឃីកបុកស៊ីង ម៉ូតូទឹក បាល់ទាត់​លើ​តុ និង កីឡា​អេឡិចត្រូនិក។

សូមជម្រាបថា ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើក​ទី​៣៣ នឹងចាប់​ពី​ថ្ងៃទី​៩ ដល់ ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០២៥ ដែល​ប្រទេស​ថៃ ធ្វើជាម្ចាស់ផ្ទះ៕

Written by 

Related posts

Leave a Comment