អ្នក​គាំទ្រ​បាល់ទាត់​ថៃ​ប្ដេជ្ញា​ធ្វើ​ពហិការ​មិនចូលកីឡដ្ឋាននៅស៊ីហ្គេម ​ជុំវិញ​ច្បាប់​លក់សំបុត្រ

អ្នកគាំទ្របាល់ទាត់ថៃបានសន្យានៅថ្ងៃច័ន្ទ ​ទី ១ ខែធ្នូ​​​​​ ថា ពួកនឹង​ធ្វើ​ពហិការ​មិនចូលកីឡដ្ឋានដើម្បីលើកទឹកចិត្តដល់ក្រុមម្ចាស់ផ្ទះ​ក្នុងអំឡុងពេលការប្រកួតកីឡាអាស៊ីអាគ្នេយ៍នាពេលខាងមុខនេះឡើយ ជុំវិញច្បាប់លក់សំបុត្រដែលតម្រូវឱ្យចុះឈ្មោះជាមួយអត្តសញ្ញាណប័ណ្ណ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Channelnewsasia ។

សមាជិកនៃក្រុមអ្នកគាំទ្រ Ultras Thailand បាននិយាយថា ពួកគេក៏បានដោះស្រាយបញ្ហាជាមួយអ្នកគាំទ្រក្រុមជម្រើសជាតិផងដែរ ដោយពួកមិនអង្គុយ​នៅក្នុងកីឡដ្ឋាននោះទេ ។នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រុមនេះបានប្តេជ្ញាថានឹងធ្វើដំណើរទៅគ្រប់ការប្រកួតក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះក្នុងខែនេះ ប៉ុន្តែបាននិយាយថាពួកគេនឹងមិន​ចូលនៅក្នុងកីឡដ្ឋានណាមួយឡើយ រហូតដល់អាជ្ញាធរកីឡាដោះស្រាយ​បញ្ហានេះបានសម្រាប់ពួកគេ។

Ultras Thailand បាននិយាយថា “ការបង្ខំមនុស្សឱ្យចុះឈ្មោះព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេមុនពេលចូលទៅក្នុងកីឡដ្ឋានគឺជាការរំលោភលើសេរីភាពជាមូលដ្ឋាននៃអ្នកទស្សនាកីឡា” ។

ក្រុម​នេះ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​តម្រូវ​ការ​លេខ​សម្គាល់​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​ហានិភ័យ​ ដោយ​ហៅ​លក្ខខណ្ឌ​ថា “មិន​សុវត្ថិភាព ប៉ុន្តែ​ជា​ភាព​អយុត្តិធម៌”។ ពួកគេក៏បានច្រានចោលផងដែរ ពីរបៀបដែលតំបន់អបអរនៅក្រៅកីឡាដ្ឋានត្រូវបានគ្រប់គ្រង៕

​​

Written by 

Related posts

Leave a Comment