ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីដ៏សាហាវនៅក្នុងប្រទេសស្រីលង្កា បានកើនឡើងលើសពី ៣៣០ នាក់ ខណៈដែលប្រទេសនេះ ប្រឈមនឹងគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ រាយការណ៍ថា មនុស្សជាង ២០០ នាក់បាត់ខ្លួន និងផ្ទះប្រហែល ២០,០០០ ខ្នងរងការបំផ្លាញ ខណៈអាជ្ញាធរ ដាក់ពង្រាយអ្នកជួយសង្គ្រោះ ១០៨,០០០ នាក់។
យោងតាមមន្ត្រី បាននិយាយថា ប្រហែលមួយភាគបីនៃប្រទេសគ្មានអគ្គិសនី ឬទឹកប្រើប្រាស់ ខណៈដែលរដ្ឋប្រកាសក្នុងគ្រាអាសន្ន បន្ទាប់ពីព្យុះស៊ីក្លូនឌីតវ៉ាវាយប្រហារ។
ទន្ទឹមនោះ ប្រធានាធិបតីលោក អាណូរ៉ា គូម៉ារ៉ា ឌីសសាណាយ៉ាកេ ក៏បានលើកឡើងថា វាគឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ហើយការបំផ្លិចបំផ្លាញគឺធ្ងន់ធ្ងរណាស់ ដែលការវាយតម្លៃទំហំនៃផលប៉ះពាល់ អាចនឹងខ្ពស់។
ប្រតិបត្តិការជម្លៀស ត្រូវបានអនុវត្តនៅក្នុងតំបន់មួយចំនួន ខណៈដែលកម្រិតទឹកទន្លេ Kelani បន្តកើនឡើងយ៉ាងរហ័ស។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ខ្ពស់បំផុត ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Kandy និង Badulla ខណៈជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់បំផុតដូចគ្នា៕


ដោយ៖ ពេជ្រ
