ក្រុមអត្តពលិកកីឡាបញ្ចស៊ីឡាត់កម្ពុជា បានធ្វើដំណើរមកដល់ប្រទេសកំណើតវិញហើយកាលពីយប់មិញ ដោយបានឈ្នះមេដាយ២គ្រឿង ក្រោយបញ្ចប់ការប្រកួតប្រជែងពីព្រឹត្តិការណ៍កីឡាសិស្សអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសប្រុយណេដារូសាឡាម ។
មេដាយ២គ្រឿងនោះបានដោយ កីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ទទួលបានមេដាយប្រាក់១គ្រឿង ក្នុងប្រភេទវិញ្ញាសា Boy Class B 43-47kg ។ និងកីឡាករ ភុក ដានីញ៉ែល ទទួលបានមេដាយសំរឹទ្ធ១គ្រឿង ក្នុងប្រភេទវិញ្ញាសា Boy Class C 47-51kg៕


