អាជ្ញាធរថៃ ត្រៀមប្រតិបត្តិការសម្អាតភក់ទ្រង់ទ្រាយធំ ក្រោយទឹកចាប់ផ្ដើមស្រក

អាជ្ញាធរ បានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់នៅក្នុងខេត្តសុងក្លាប្រទេសថៃកើនឡើងដល់ ៥៥នាក់ បន្ទាប់ពីទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ភាគខាងត្បូង ដោយព្រមានថាចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាល លោក Siripong Angkasakulkiat បាននិយាយថា ទិន្នន័យដែលទទួលបានពីមន្ទីរពេទ្យសុងក្លាណាហ្គារីន គិតត្រឹមថ្ងៃព្រហស្បតិ៍បង្ហាញថាមានអ្នកស្លាប់សរុបចំនួន ៥៥ នាក់នៅក្នុងខេត្តនេះ។

លោក​ បាន​បន្ថែមថា ចំនួន​នេះ​ពិតជា​នឹង​កើនឡើង​ខ្ពស់​ជាង​នេះ​ទៅទៀត ដោយ​កត់សម្គាល់ថា នេះជាការវាយតម្លៃ​បឋម ដោយសារ​ក្រុម​ជួយសង្គ្រោះ​មិនទាន់​បាន​ចូល​ទៅ​កាន់​តំបន់​ដាច់ស្រយាល​ទាំងអស់​នៅឡើយ ហើយ​តួលេខ​អ្នក​បាត់​ខ្លួន​ពិតប្រាកដនៅមិន​ទាន់​ធ្វើបច្ចុប្បន្នភាពនៅឡើយ ខណៈ​ការជម្លៀស​នៅ​តែ​បន្ត​។

ទោះជាយ៉ាងណា អ្នកនាំពាក្យ​រូប​នេះ​ បន្ត​ថា កម្ពស់ទឹក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ស្រកទៅវិញ នៅ​ថ្ងៃ​សុក្រនេះ ដោយ​បន្ថែម​ថា ការ​កែលម្អ​នេះ​នឹង​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​អាច​ឱ្យ​រដ្ឋាភិបាល​ចាប់ផ្តើម​ប្រតិបត្តិការ​សម្អាត​ភក់ទ្រង់ទ្រាយ​ធំ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment