កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សហព័ន្ធបាល់ទាត់ FIFA បានប្រកាសថាសំបុត្រព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ បានលក់អស់ចំនួន ២លានសន្លឹកហើយ ខណៈសំបុត្រដំណាក់កាលទី៣ មិនទាន់ដាក់លក់នៅឡើយទេ។
យោងតាមរបាយការណ៍ពី FIFA បានឲ្យដឹងថា អ្នកគាំទ្រមកពី ២១២ ប្រទេសបានកក់សំបុត្ររួចរាល់។
ការលក់ដំណាក់កាលទី២ ត្រូវបាន FIFA លក់សំបុត្រអស់ជាង ១,៥លានសន្លឹកទៅអ្នកគាំទ្រជុំវិញពិភពលោក ខណៈភាគច្រើនពលរដ្ឋរបស់ប្រទេសជាម្ចាស់ផ្ទះការប្រកួត រួមមាន អាម៉េរិក កាណាដា ម៉ិកស៊ិក ទិញច្រើនជាងគេ។ បន្ទាប់មកអង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល កូឡុំប៊ី អេស្ប៉ាញ អាហ្សង់ទីន និងបារាំង។
សូមជម្រាបថា FIFA នឹងបើកលក់សំបុត្រដំណាក់កាលទី៣ នៅថ្ងៃទី១១ ធ្នូ បន្តទៀត ពោលគឺក្រោយពិធីចាប់ឆ្នោតចែកពូល នៅថ្ងៃទី៥ ធ្នូ រួចរាល់៕

